ប្រភពល្អបំផុតរបស់អាស៊ី នៅទីក្រុងបាងកក នាខែសីហា ខាងមុខនេះ



ទីក្រុងបាងកក, ប្រទេសថៃ - សហគមន៍ប្រព័ន្ធផ្សព្វផ្សាយ - ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2019 - ផលិតផលដែលផលិតនៅអាស៊ី ត្រូវបានអតិថិជនស្វែងរកប្រើប្រាស់ សម្រាប់ការរចនាប្រកបដោយភាពច្នៃប្រឌិត គុណភាពខ្ពស់ និងតម្លៃដែលមានការប្រកួតប្រជែង។ សហការរៀបចំដោយក្រុមហ៊ុន Comasia Ltd. ដែលមានទីតាំងនៅទីក្រុងហុងកុង និងក្រុមហ៊ុនរៀបចំតាំងពិព័រណ៍ NCC របស់ប្រទេសថៃ (NEO), ការតាំងពិព័រណ៍ ASIA LIFESTYLE EXPO ដំបូងបង្អស់ នឹងចាប់ផ្តើមពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែសីហាឆ្នាំ 2019 នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ ទីក្រុងបាងកក (BITEC) ដើម្បីផ្តល់ជូននូវវេទិកាប្រភពថ្មីគ្រប់យ៉ាង សម្រាប់ការរស់នៅបែបសម័យថ្មី និងផលិតផលប្រើប្រាស់ថ្មីៗ មកពីទ្វីបអាស៊ី។




ចំនួនប្រជាជន ក្នុងវណ្ណៈកណ្តាលដែលកំពុងរីកចម្រើនយ៉ាងរហ័សក្នុងតំបន់អាស៊ាន ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ 400 លាននាក់ក្នុងឆ្នាំ 2020 ដែលនឹងបង្កើតឱ្យមានតម្រូវការទីផ្សារដ៏ធំ សម្រាប់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗយ៉ាងសំបូរបែប។ ទន្ទឹមនឹងនេះដែរ ក៏មានសហគ្រាសជាច្រើនមកពីប្រទេសចិន និងអាស៊ីអាគ្នេយ៍ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សាររបស់ខ្លួនក្នុង «ការចេញទៅ» ធ្វើដំណើរលើគម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។


"មានទីតាំងស្ថិតនៅចំនុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃគឺជាមជ្ឈមណ្ឌលនៃប្រភពព័ត៌មានសំខាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ការតាំងពិព័រណ៍ថ្មីនេះ ក្នុងទីក្រុងបាងកក នឹងជួយឱ្យអ្នកចូលរួម មានឱកាសធ្វើធុរកិច្ចដែលកំពុងសន្ទុះកើនឡើងនៅអាស៊ាន និងបណ្តាប្រទេសដទៃទៀត ទន្ទឹមនឹងច្រកផ្លូវ និងផ្លូវ B&R ជួបជាមួយដៃគូអាជីវកម្មល្អៗ ក៏ដូចជាប្រភពនៃការច្នៃប្រឌិតថ្មី និងបច្ចេកវិជ្ជាថ្មីៗដើម្បីបង្កើនការប្រកួតប្រជែងរបស់ពួកគេ។" តាមលោក Peter Cheung នាយកក្រុមហ៊ុន Comasia Ltd. បានមានប្រសាសន៍។


ជាវេទិកាដ៏ល្អក្នុងការចាប់យកឱកាស B&R, ASIA LIFESTYLE EXPO ប្រមូលផ្តុំអ្នកតាំងពិព័រណ៍ជាង 400 ក្រុមហ៊ុនមកពីចិនដីគោក ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍ ទួរគី វៀតណាម ម៉ាឡេស៊ី និងឥណ្ឌា ដើម្បីបង្ហាញពីផលិតផលថ្មីចុងក្រោយបំផុត និងផលិតផលដែលរចនាបានយ៉ាងល្អ។


ការដាក់បង្ហាញនឹងមានផលិតផលជាច្រើនសម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាជនអាស៊ី៖ អំណោយ និងបុព្វលាភ ផលិតផលប្រដាប់ក្មេងលេង ផលិតផលទារក និងកូនក្មេង ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច ក្រណាត់ និងសំលៀកបំពាក់ របស់របរបែបទាន់សម័យ ថែរក្សាសម្ផស្ស និងការថែទាំស្បែក សុខភាព និងសុខុមាលភាព ឧបករណ៍អេឡិចត្រូនិចឆ្លាតវៃ សិល្បៈ និងហត្ថកម្ម គ្រឿងសំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន និងគ្រឿបតុបតែងគេហដ្ឋាន។ល។


ស៊េរីនៃសិក្ខាសាលា និងវេទិកានៃទីផ្សារ និងឧស្សាហកម្ម ក៏នឹងត្រូវបានដំណើរការក្នុងអំឡុងពេលដាក់បង្ហាញ ដើម្បីជួយដល់ទាំងអ្នកដាក់តាំងពិព័រណ៍ និងអ្នកទិញនៃព័ត៌មានបញ្ញាទីផ្សារថ្មីៗ ស្តីពីឱកាសអភិវឌ្ឍន៍ និងឱកាសធុរកិច្ចរបស់អាស៊ាន។


ASIAN ELECTRONIC GAME & AMUSEMENT EQUIPMENT EXPO បានប្រារព្ធធ្វើឡើងស្រប ពេលជាមួយនឹងកម្មវិធី ASIA LIFESTYLE EXPO ដែលនឹងមានក្រុមហ៊ុនដាក់បង្ហាញផលិតផលជាង 100 ក្រុមហ៊ុន ដែលមកពីប្រទេសចិន ដើម្បីបង្ហាញពីល្បែងដែលមានគុណភាពខ្ពស់ និងល្បែងភ្នាល់ដែលមានការប្រកួតប្រជែង និងម៉ាស៊ីនកម្សាន្ត រួមមាន ទូម៉ាស៊ីនមានអេក្រង់ ម៉ាស៊ីនហ្គេមសប្បាយ។ ម៉ាស៊ីនហ្គេមដែលអាចជិះបាន ឧបករណ៍កម្សាន្ត និងហ្គេមលេងក្នុងផ្ទះ ជាដើម។


Tឥឡូវនេះ អ្នកទិញអាជីវកម្ម អាចកក់ទុកនូវការចូលរួមដោយឥតគិតថ្លៃរបស់ខ្លួន សម្រាប់ការតាំងពិព័រណ៍ ដោយចុះឈ្មោះនៅលើគេហទំព័រ www.asialifestyleexpo.com ព្រមទាំងទទួលបានព័ត៌មានលំអិតនៃការតាំងពិព័រណ៍។




發行人全權負責本公告的內容
來源:

Comasia Limited

類別:

Lifestyle

發佈於

08 Jul 2019

過去的新聞稿

更多
#Event & Exhibition #Business

24 October 2022

Hong Kong MEGA SHOW is Set to Return in November 2022

聯繫 Media OutReach Newswire

立即聯繫我們