OPPO ត្រៀមខ្លួនជាស្រេចក្នុងការបម្រើជូនលោកអ្នក ៖ ផ្ដល់នូវសេវាកម្មផ្ញើមកអោយជួសជុល



សេវាកម្មផ្ញើមកអោយជួសជុលរបស់ OPPO ផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាកម្មជួសជុលស្មាតហ្វូនដែលងាយស្រួល និងគ្មានការរំខាន

ភ្នំពេញ ប្រទេសកម្ពុជា - Media OutReach - នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2021 - ម៉ាកយីហោឧបករណ៍ឆ្លាតវៃឈានមុខគេលំដាប់ពិភពលោកគឺ OPPO បានចាប់ផ្តើម "យុទ្ធនាការសេវាកម្មងាយស្រួល" នៅក្នុងប្រទេស និងតំបន់ជាង 15 ជុំវិញពិភពលោក ចាប់តាំងពីខែ តុលា នេះ។ គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីបង្ហាញអ្នកប្រើប្រាស់ពីរបៀបដោះស្រាយបញ្ហាបន្ទាប់ពីការលក់រួចអោយបានកាន់តែលឿន និងងាយស្រួលតាមរយៈសេវាកម្មដែលត្រូវបានកែលម្អ និងធ្វើឱ្យប្រសើរឡើង។




ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ OPPO បានពន្លឿនការផ្គត់ផ្គង់សេវាកម្ម contactless ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ ឥឡូវនេះ អ្នកប្រើប្រាស់ដែលត្រូវការជួសជុលទូរស័ព្ទរបស់ពួកគេអាចរីករាយនឹងសេវាកម្មផ្ញើមកអោយជួសជុល ដែលពួកគេមិនចាំបាច់ទៅដល់មជ្ឈមណ្ឌលសេវាកម្មដោយផ្ទាល់តទៅទៀតទេ។ អ្វីដែលពួកគេត្រូវធ្វើគឺការដាក់ពាក្យស្នើតាមរយៈគេហទំព័រផ្លូវការ ឬ កម្មវិធី My OPPO ដើម្បីផ្ញើទូរស័ព្ទរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលសេវាកម្មដើម្បីជួសជុល ហើយស្ថានភាពអាចត្រូវបានពិនិត្យក្នុងពេលវេលាជាក់ស្តែង។ នៅពេលដែលការជួសជុលត្រូវបានបញ្ចប់ នោះឧបករណ៍នឹងត្រូវបានបផ្ញើទៅអោយអ្នកប្រើប្រាស់វិញ។ សេវាកម្មផ្ញើមកអោយជួសជុលផ្តល់នូវភាពងាយស្រួល និងភាពបត់បែនសម្រាប់អ្នកប្រើប្រាស់ ដោយសារការជួសជុលទូរស័ព្ទឥឡូវនេះអាចធ្វើឡើងក្នុងជំហានសាមញ្ញៗមួយចំនួន ខណៈពេលដែលស្នាក់នៅផ្ទះរបស់ពួកគេប្រកបដោយផាសុកភាពដែលកាត់បន្ថយឱកាសក្នុងការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកខាងក្រៅដោយប្រយោល។

 

រហូតមកដល់ពេលនេះ សេវាកម្មផ្ញើមកអោយជួសជុលរបស់ OPPO បានគ្របដណ្តប់ប្រទេស និងតំបន់ចំនួន 10 ជុំវិញពិភពលោក។ សេវាកម្មដែលទើបដាក់ឱ្យដំណើរការថ្មីនេះ ផ្តល់នូវជម្រើសដ៏ងាយស្រួលមួយផ្សេងទៀតដល់អ្នកប្រើប្រាស់ OPPO ដែលត្រូវការការជួសជុលស្មាតហ្វូន ដូច្នេះហើយឥឡូវនេះពួកគេអាចជ្រើសរើសយកស្មាតហ្វូនរបស់ពួកគេពីផ្ទះ ឬ កន្លែងអាជីវកម្មរបស់ពួកគេធ្វើការជួសជុល និងត្រឡប់មកវិញជាមួយនឹងសេវាកម្មផ្ញើមកអោយជួសជុលរបស់ OPPO

 

នៅខែ សីហា លោកសុខេង ចៃដន្យអីបានធ្វើអោយបែកអេក្រង់ទូរសព្ទរបស់គាត់។ បន្ទាប់មកគាត់បានដាក់ពាក្យស្នើសុំសេវាកម្មផ្ញើមកអោយជួសជុល ហើយឧបករណ៍របស់គាត់ត្រូវបានបញ្ជូនមកភ្នំពេញនៅពេលល្ងាច។ នៅរសៀលបន្ទាប់ មជ្ឈមណ្ឌលសេវាកម្ម OPPO បានទូរស័ព្ទទៅប្រាប់គាត់ថាអេក្រង់របស់គាត់ត្រូវបានប្តូរថ្មី។ លោក សុខខេង មានប្រសាសន៍ថា "អេក្រង់ត្រូវបានជួសជុល។ ពួកគេបានផ្លាស់ប្តូរកញ្ចក់ការពារថ្មី ហើយថែមទាំងសម្អាតទូរស័ព្ទរបស់ខ្ញុំទៀតផង។ វាមើលទៅដូចជាទូរស័ព្ទថ្មីអញ្ចឹង។ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ គេតម្រូវអោយខ្ញុំឱ្យបង់តែថ្លៃជួសជុលអេក្រង់ប៉ុណ្ណោះ អ្វីៗផ្សេងទៀតគឺមិនគិតថ្លៃនោះទេ»

 

សេវាកម្មផ្ញើមកអោយជួសជុលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងបន្តរបស់ OPPO ក្នុងការពិនិត្យមើលចំណុចដែលជាបញ្ហារបស់អ្នកប្រើប្រាស់ និងបន្តធ្វើឱ្យប្រសើរឡើងនូវចំណុចសំខាន់ៗ និងចំណុចពិបាកៗរបស់ឧស្សាហកម្មនេះ។ យោងទៅលើជំនឿ "បច្ចេកវិទ្យាសម្រាប់មនុស្សជាតិ សេចក្តីសប្បុរសសម្រាប់ពិភពលោក" OPPO ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសេវាកម្មរបស់ពួកគេ និងធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។

 

ស្វែងរកបន្ថែម៖ https://support.oppo.com/kh/send-in-repair/



發行人全權負責本公告的內容
來源:

OPPO

類別:

Technology

閱讀:

English, Indonesian, Thai

發佈於

01 Nov 2021

過去的新聞稿

更多

聯繫 Media OutReach Newswire

立即聯繫我們