ទិញមួយ ទទួលបានដើមឈើមួយដើម! ក្រុមហ៊ុន Cathay Pacific ដើម្បីដាំដើមកោងកាងនៅទូទាំងអាស៊ីអាគ្នេយ៍



ភ្នំពេញ ប្រទេសកម្ពុជា - Media OutReach - ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2022 - Cathay Pacific ថ្ងៃនេះបានចែករំលែកនូវការប្រកាសការអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន​ នោះគឺ សំបុត្រ 1 ដើមឈើ 1ដើម (1 Ticket, 1 Tree)ជាមួយនឹងការប្រកាសពីគំនិតផ្តួចផ្តើមនេះនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលនឹងឃើញដើមឈើដាំនៅក្នុងព្រៃកោងកាង[1] ផ្សេងៗគ្នា ពាសពេញតំបន់។


គំនិតផ្តួចផ្តើមដែលត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍ដាំដើមឈើដែលរៀបចំដោយ Cathay Pacific នៅព្រៃកោងកាង Taman Wisata Alam, Anke Kapuk ប្រទេសឥណ្ឌូនេស៊ី នោះនឹងឃើញក្រុមហ៊ុនអាកាសចរណ៍ដាំដើមឈើសម្រាប់រាល់សំបុត្រដែលបានទិញនៅលើគេហទំព័ររបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជា ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ Cathay Pacific ក្នុងការគាំទ្រសហគមន៍មូលដ្ឋាន ការស្ដារឡើងវិញនូវអេកូឡូស៊ី និងភាពធន់នឹងអាកាសធាតុ។

សំបុត្រ1 ដើមឈើ1ដើម ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុននៅក្នុងប្រទេសថៃ ដែលជាទិសដៅដ៏សំខាន់មួយរបស់ Cathay Pacific នៅអាស៊ីអាគ្នេយ៍។ គំនិតផ្តួចផ្តើមស្រដៀងគ្នានេះ ចូលរួមដើម្បីដើមឈើ (Join For Trees) ត្រូវបានដាក់ឱ្យដំណើរការនៅដើមឆ្នាំនេះក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ជាកន្លែងដែលក្រុមហ៊ុនអាកាសចរណ៍ប្តេជ្ញាដាំដើមឈើសម្រាប់រាល់ការចុះឈ្មោះសមាជិកថ្មី។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងពីរនេះរួមបញ្ចូលគ្នា ក្រុមហ៊ុន Cathay Pacific បានដាំដើមឈើជាង 1,000ដើមនៅក្នុងព្រៃកោងកាងនៃប្រទេសថៃ ឥណ្ឌូនេស៊ី និងថ្មីៗនេះនៅប្រទេសហ្វីលីពីន។ ថ្ងៃនេះ អ្នកស្ម័គ្រចិត្តប្រហែល 50 នាក់ដែលមានបុគ្គលិក Cathay Pacific ភ្នាក់ងារពាណិជ្ជកម្ម និងដៃគូផ្សេងទៀតបានមករួមគ្នានៅ ព្រៃកោងកាងTaman Wisata Alam ដើម្បីដាំកូនឈើដែលជាកិច្ចចាប់ផ្តើមនៃគំនិតផ្តួចផ្តើមនៅឆ្នាំនេះ។

"ជាមួយនឹង សំបុត្រ1 ដើមឈើ1ដើម គ្របដណ្តប់ប្រទេសជាច្រើនទៀតនៅឆ្នាំនេះ Cathay Pacific សង្ឃឹមថានៅឆ្នាំនេះនឹងដាំដើមឈើកាន់តែច្រើនជាងឆ្នាំមុន។ លោក Dominic Perret អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកប៉ែកនិរតីបានមានប្រសាសន៍ថា "គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជនរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍" ។ "សំបុត្រ1 ដើមឈើ1ដើម គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រដល់និរន្តរភាព ដែលរួមបញ្ចូលគោលបំណងរួមចំណែកដល់សហគមន៍ ។ យើងបានចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងដាំដើមឈើនេះ ដោយសារសហគមន៍របស់យើងជាច្រើននៅអាស៊ីអាគ្នេយ៍ពឹងផ្អែកលើដើមកោងកាងសម្រាប់ជាអាហារ ការការពារ និងប្រាក់ចំណូល។ ដូចរាល់ដង យើងខិតខំធ្វើឱ្យមានផលជះដែលប្រកបដោយអត្ថន័យ ទាំងផ្នែកសេវាកម្ម និងនិរន្តរភាព។"

សម្រាប់ព័ត៌មានបន្ថែមអំពីសំបុត្រ 1 ដើមឈើ 1ដើម សូមចូលទៅកាន់គេហទំព័រ
https://www.cathaypacific.com/cx/en_KH/offers/collection/sustainability.html.

ការប្តេជ្ញាចិត្តរបស់ Cathay Pacific លើនិរន្តរភាព

Cathay Pacific ខិតខំក្លាយជាម៉ាកសេវាកម្មឈានមុខគេមួយរបស់ពិភពលោក ដោយប្រកាន់យកទំនួលខុសត្រូវក្នុងការបម្រើអតិថិជន និងមនុស្សជំនាន់ក្រោយផងដែរ។ មហិច្ឆតានេះបានដាក់ជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តចំពោះការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការប្តេជ្ញាចិត្តរបស់យើងលើនិរន្តរភាព សូមចូលទៅកាន់គេហទំព័រ
https://www.cathaypacific.com/cx/en_SG/about-us/sustainability.html.


[1] ព្រៃកោងកាង ស្ថិតនៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងវៀតណាម។

Hashtag: #CathayPacific

發行人全權負責本公告的內容
來源:

Cathay Pacific

類別:

Aviation

閱讀:

English, Vietnamese, Thai

發佈於

01 Nov 2022

過去的新聞稿

立即聯繫 Media OutReach

立即聯繫我們